អ្នកចាត់ការក្លឹប Ajax លោក Francesco Farioli បានចាកចេញពីក្លឹបបន្ទាប់ពីការប្រកួតប្រជែងដណ្តើមពាន Eredivisie ត្រូវបរាជ័យ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្លឹបបានបញ្ជាក់ថា៖ «Francesco Farioli បានសម្រេចចិត្តចាកចេញពី Ajax បន្ទាប់ពីមានការពិចារណាយ៉ាងយកចិត្តទុកដាក់។ គ្រូបង្វឹកបានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលនៃក្លឹបអំពីការសម្រេចចិត្តរបស់គាត់»៕