ប្រេស៊ីលដកដំណែងប្រធានសហព័ន្ធបាល់ទាត់

0

ការដកលោក Rodrigues ចេញភ្លាមៗ ខណៈដែលគាត់ជាមនុស្សម្នាក់បានជួយដល់ការតែងតាំងលោក Ancelotti បានបង្កឱ្យមានការព្រួយបារម្ភអំពីថាតើបុរសសញ្ជាតិអ៊ីតាលីនឹងនៅតែទទួលបន្ទុកក្រុមជម្រើសជាតិដែរឬទេ។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងរបស់ជម្រើសជាតិប្រេស៊ីលក្នុងការតែងតាំងគ្រូបង្វឹក Real Madrid កំពុងតែដំណើរការទៅមុខតាមផែនការ។

នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក Fernando Sarney ដែលបានកាន់តួនាទីជាប្រធានបណ្ដោះអាសន្ននៅសហពន្ធបាល់ទាត់ប្រេស៊ីល បន្ទាប់ពីការបណ្តេញចេញលោក Rodrigues បានទាក់ទងដោយផ្ទាល់ទៅកាន់លោក Ancelotti ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហព័ន្ធ។ សមាជិកផ្ទៃក្នុងសហពន្ធបាល់ទាត់ប្រេស៊ីល ក៏ដូចជាបុគ្គលនៅក្នុងរង្វង់រដ្ឋាភិបាលនៅតែបន្តការតគាំទ្រការតែងតាំងរបស់គាត់។

លោក Sarney បានប្រាប់អ្នកយកព័ត៌មានថា៖ «នេះមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនឹងមិនផ្លាស់ប្តូរវាឥឡូវនេះទេ។ ទុកវាឱ្យនៅដដែល។ មនុស្សចូលចិត្តវា មតិសាធារណៈបានយល់ព្រម វាមិនមានហេតុផលដើម្បីផ្លាស់ប្តូរវាទេ»។

សូម្បីតែមុនពេលចូលកាន់តំណែងជាផ្លូវការក៏ដោយ ក៏លោក Ancelotti បានបង្កើតទំនាក់ទំនងជាមួយសមាជិកជាច្រើននៃក្រុមជម្រើសជាតិប្រេស៊ីល។ ទំនាក់ទំនងរបស់គាត់ជាមួយតារាឆ្នើមក្រុម Real Madrid កីឡាករ Vinicius Junior និង Rodrygo ដែលត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំក្រុមជម្រើសជាតិនាពេលអនាគតបានបន្ថែមទម្ងន់ដល់បេក្ខភាពរបស់គាត់។ លើសពីនេះ វាត្រូវបានគេរាយការណ៍ថា កីឡាករជើងចាស់ដូចជា Neymar និង Casemiro ក៏បានទាក់ទងជាមួយបុរសសញ្ជាតិអ៊ីតាលីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញានៃការគាំទ្រយ៉ាងខ្លាំងពីបន្ទប់សំលៀកបំពាក់។

លោក Ancelotti គ្រោងនឹងទៅដល់ប្រទេសប្រេស៊ីលនៅថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីការបញ្ចប់នៃយុទ្ធនាការ La Liga របស់ Real Madrid ជាមួយនឹងការប្រកួតជាមួយនឹងក្រុម Real Sociedad ។ ភារកិច្ចដំបូងរបស់គាត់នឹងត្រូវប្រកួតជាមួយអេក្វាឌ័រនៅថ្ងៃទី៥ ខែមិថុនា បន្ទាប់មកការប្រកួតក្នុងផ្ទះជាមួយប៉ារ៉ាហ្គាយនៅថ្ងៃទី១១ ខែមិថុនា៕