យោងតាមការចេញផ្សាយរបស់ The Telegraph បានឱ្យដឹងថា Manchester City បានបង្ហាញចំណាប់អារម្មណ៍ជាក់ស្តែងក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ AC Milan កីឡាករ Tijjani Reijnders នៅរដូវក្តៅ ខណៈដែលលោក Pep Guardiola សម្លឹងរកការកសាងក្រុមឡើងវិញបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ។
ខណៈពេលដែល Milan មិនទាន់ប្រាប់ពីតម្លៃកីឡាករ របាយការណ៍បានអះអាងថា Reihders អាចធ្វើអោយពួកគេទទួលបានតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ខណៈតម្លៃផ្ទេរកីឡាករ Kaka ពីមុនប្រមាណ ៥៧លានផោន នៅពេលដែលពួកគេបានលក់ខ្សែបម្រើរូបនេះទៅឱ្យ Real Madrid ក្នុងឆ្នាំ២០០៩៕