ក្លឹប Juventus ចង់ដោះដូរកីឡាករជាមួយ Newcastle

0

យោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Newcastle United កីឡាករ Tonali គឺជាអាទិភាពចម្បងរបស់ Juventus ខណៈដែលពួកគេសម្លឹងរកការជ្រើសរើសខ្សែបម្រើកណ្តាលថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ កីឡាករសញ្ជាតិអ៊ីតាលីបានរីករាយនឹងរដូវកាលដ៏ល្អមួយបន្ទាប់ពីបានត្រលប់មកវិញពីការហាមឃាត់ការចូលប្រកួតព្រោះតែការភ្នាល់ល្បែងរបស់គាត់កាលពីរដូវកាលមុន ដោយបានក្លាយជាផ្នែកមួយនៃខ្សែបម្រើរបស់ក្លឹប Newcastle ដែលជាដៃគូរជាមួយនឹងកីឡាករ Bruno Guimaraes និង Joelinton ។

របាយការណ៍បន្ថែមថា Luiz ដែលបានចុះហត្ថលេខាផ្ទេរទៅកាន់ Juventus កាលពីឆ្នាំមុនពីក្លឹប Aston Villa កំពុងត្រូវបានចាត់ទុកថាជាអ្នកបង្កើតទម្ងន់ដ៏មានសក្តានុពលសម្រាប់កិច្ចព្រមព្រៀងជាមួយ Newcastle។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានជួបការលំបាកក្នុងការតាំងទីលំនៅនៅទីក្រុង Turin ដោយមានរបួសជាច្រើន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ដែលកាលពីមុនគាត់ស៊ុតបញ្ចូលទីបាន ២០គ្រាប់ និងបានរួមចំណែកជួយមិត្តរួមក្រុមបញ្ចប់ទីបាន ១៨ដង។

កីឡាករ Tonali មានបទពិសោធន៍ជាច្រើននៅក្នុង Serie A ដោយបានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Brescia មុនពេលចូលរួមជាមួយ AC Milan ក្នុងឆ្នាំ២០២១។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានឈ្នះពានរង្វាន់លីកជាមួយ AC Milan មុនពេលចូលរួមជាមួយ Newcastle ក្នុងតម្លៃខ្លួន ៦០លានផោន។

ទាំងក្រុម Juventus និង Newcastle សង្ឃឹមថានឹងអាចទទួលបានកៅអីលេងវគ្គជម្រុះ Champions League នៅប៉ុន្មានសប្តាហ៍ចុងក្រោយនៃរដូវកាលនេះ។ ក្លឹប Juventus ឈរនៅលេខរៀងទី៤ ក្នុងក្របខណ្ឌ Serie A ប៉ុន្តែកំពុងស្ថិតក្នុងសមរភូមិដ៏តឹងតែងមួយជាមួយនឹងក្រុម Roma, Lazio និង Bologna ខណៈដែល Newcastle ស្ថិតនៅលេខរៀងទី៤ ក្នុងក្របខ័ណ្ឌ Premier League និងត្រូវទទួលក្រុមលេខ៥ Chelsea នៅថ្ងៃអាទិត្យ៕