យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានបញ្ជាក់ពីកាតព្វកិច្ចរបស់ពួកគេក្នុងការទិញផ្តាច់នៅក្នុងលក្ខខណ្ខខ្ចីជើង ដែលមានន័យថាខ្សែការពារបានចាកចេញពី Newcastle ជាផ្លូវការទៅកាន់ក្លឹបនៅ Serie A ។
ក្លឹបយក្សនៅក្របខណ្ឌ Serie A នឹងចំណាយប្រាក់ចំនួន ១៧.៥លានអឺរ៉ូ បូកនឹងប្រាក់បន្ថែមសម្រាប់ការផ្ទេរយកកីឡាករ Kelly ដែលបានបង្ហាញខ្លួនចំនួន ១៣លើកសម្រាប់ក្រុម Juventus ចាប់តាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើងក្នុងការខែមករា។
កីឡាករ Kelly ទើបតែបានចុះហត្ថលេខាជាមួយ Newcastle កាលពីរដូវក្តៅមុននៅពេលដែលកិច្ចសន្យាជាមួយក្លឹប Bournemouth របស់គាត់ផុតកំណត់ ប៉ុន្តែគាត់បានតស៊ូសម្រាប់ពេលវេលាលេងនៅ St James’ Park ។ គាត់បានបង្ហាញខ្លួន ១៤ដងសម្រាប់ក្លឹប Newcastle ហើយពេលនេះគាត់នឹងមិនវិលត្រលប់ទៅកាន់ក្លឹបនៅអង់គ្លេសវិញទេ។
ក្លឹប Juventus ឈរនៅលេខរៀងទី៤ ក្នុងក្របខ័ណ្ឌ Serie A ខណៈការប្រកួតនៅសល់បីប្រកួតទៀត។ កីឡាករ Kelly សង្ឃឹមថានឹងបង្ហាញទម្រង់លេងបានល្អ ដើម្បីជួយក្រុមក្នុងការទទួលបានកៅអីមួយសម្រាប់ការលេង Champions League នៅរដូវកាលក្រោយ៕