មានក្លឹបជាច្រើនចាប់អារម្មណ៍ចង់បាន Donnarumma

0

អ្នកចាំទី Donnarumma នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងរបស់គាត់ជាមួយម្ចាស់ជើងឯក Ligue 1 ដែលធ្វើអោយមានភាពមិនច្បាស់លាស់អំពីអនាគតគាត់។ ក្លឹប Inter និង Juventus ចង់ចុះហត្ថលេខាលើរូបគេ ប៉ុន្តែត្រូវប្រជែងជាមួយក្លឹប Man City ដែលអាចយកឈ្នះពួកគេដោយសារតែកត្តាហិរញ្ញវត្ថុ។

យោងតាមការចេញផ្សាយរបស់ Alfredo Pedulla បានអោយដឹងថាក្លឹប Inter នឹងសុខចិត្តផ្តល់ប្រាក់ឈ្នួល ៩លានអឺរ៉ូសម្រាប់ Donnarumma រួមទាំងប្រាក់រង្វាន់ផងដែរ នៅចុងបញ្ចប់នៃរដូវកាលក្រោយ។ ទន្ទឹមនឹងនោះ Juventus នឹងរីករាយក្នុងការចំណាយតិចតួចដើម្បីចុះហត្ថលេខាលើអ្នកចាំទីរូបនេះនៅរដូវក្តៅនេះ។

អ្នកចាំទី Donnarumma គឺជា​តារាឆ្នើមម្នាក់ដែលបានជួយអោយក្លឹប PSG យកឈ្នះក្រុម Arsenal នៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League។ ពេលវេលារបស់គាត់នៅ PSG មិនមានភាពរលូននោះទេ ហើយការវិលត្រឡប់ទៅកាន់ Serie A អាចជាជម្រើសមួយរបស់គាត់។

បើយោងតាមការចេញផ្សាយរបស់ Football Italian បានអោយដឹងថាក្លឹប Man City មិនត្រូវបានច្រានចោលពីការប្រកួតប្រជែងមួយនេះទេ ប្រសិនបើពួកគេសម្រេចចិត្តលក់ Ederson នៅរដូវក្តៅនេះ។ ក្លឹប Bayern Munich ក៏មានចំណាប់អារម្មណ៍លើគាត់ផងដែរ៕