អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបង្ហាញជំនឿយ៉ាងមុតមាំថា ខ្សែការពារកណ្តាល William Saliba ពេញចិត្តទាំងស្រុងនៅក្លឹប ហើយទំនងជានឹងបន្តស្នាក់នៅភាគខាងជើងទីក្រុងឡុងដ៍។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានណែនាំថា Real Madrid បានចាត់ទុកកីឡាករ Saliba ជាគោលដៅកំពូលមុនទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ទោះបីជាមានព័ត៌មានយ៉ាងនេះក៏ដោយ ក៏កីឡាករ Saliba នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Arsenal រហូតដល់ឆ្នាំ២០២៧ ដែលផ្តល់ឱ្យក្លឹបនូវឥទ្ធិពលមួយចំនួនទៅលើស្ថានភានមួយនេះ។
Arteta បាននិយាយថា៖ «អ្វីដែលខ្ញុំប្រាកដ ដោយសារតែខ្ញុំបានសន្ទនាជាមួយគាត់ គឺគាត់សប្បាយចិត្តណាស់នៅទីនេះ ដែលគាត់ចង់បន្តជាមួយយើង»។
«អ្វីដែលនឹងកើតឡើងនាពេលអនាគតជាមួយនឹងការចរចារបស់យើងត្រូវចំណាយពេល … ហើយ [យើងចង់] ស្ថិតនៅលើកំពូល ប៉ុន្តែញុំជឿជាក់យ៉ាងមុតមាំថា William រីករាយណាស់នៅទីនេះ ហើយនោះជាកន្លែងដែលគាត់ចង់នៅ»៕