ក្លឹប Brentford គឺជាអ្នកនាំមុខក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Antoni Milambo ពី Feyenoord ប៉ុន្តែពួកគេមិនមែនជាក្រុមតែមួយដែលចង់បានកីឡាកររូបនេះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាកីឡាករវ័យ ២០ឆ្នាំគឺជាគោលដៅកំពូលមួយរបស់ក្លឹប Brentford នៅរដូវក្តៅនេះ ហើយពួកគេនឹងត្រូវប្រយុទ្ធជាមួយនឹងក្រុមផ្សេងទៀតនៅ Premier League ដើម្បីទទួលបានការចុះហត្ថលេខាយកគាត់៕