កីឡាករ Rayan Cherki បានស៊ុតបាល់បញ្ចូលទី ១២គ្រាប់ និងបញ្ចូលបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១៩ដងសម្រាប់ក្លឹប Lyon នៅគ្រប់ការប្រកួតទាំងអស់ ហើយទម្រង់លេងដ៏លេចធ្លោរបស់គាត់ក្នុងយុទ្ធនាការ ២០២៤-២៥ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប។
នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Manchester United និង Tottenham Hotspur កំពុងប្រជែងគ្នាក្នុងការផ្ទេរយកតារាឆ្នើមរូបនេះ៕