យោងតាមការចេញផ្សាយរបស់ Cadena SER បានឲ្យដឹងថាក្លឹប Aston Villa កំពុងកំណត់គោលដៅលើអ្នកចាំទីរបស់ក្លឹប Espanyol កីឡាករ Joan Garcia នៅរដូវក្តៅនេះ ដែលធ្លាប់ស្ថិតលើរ៉ាដារបស់ក្លឹបយក្ស La Liga ដូចជា Real Madrid និង Barcelona ផងដែរ។
គ្រូបង្វឹក Unai Emery ត្រូវបានរាយការណ៍ថាមានការខកចិត្តជាមួយនឹងទម្រង់លេងរបស់ Emiliano Martinez ជាពិសេសបន្ទាប់ពីកំហុសមួយក្នុងការប្រកួតជាមួយក្លឹប PSG នៅ Champions League ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ៕