យោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹបយក្សនៅ Ligue 1 គឺក្លឹប Marseille បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើ Wesley Fofana ហើយត្រូវបានគេរំពឹងថានឹងទាក់ទង Chelsea ជាមួយនឹងការផ្តល់ជូនមួយ។
ក្រុមតោខៀវមិនទាន់សម្រេចចិត្តថាតើត្រូវលក់កីឡាករជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ឬអនុញ្ញាតឱ្យគាត់ចាកចេញក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំ៕