យោងតាមការចេញផ្សាយរបស់ The Washington Post បានអោយដឹងថាក្លឹប DC United បានទទួលសិទ្ធក្នុងការចុះហត្ថលេខាយក Pogba មកកាន់ MLS ហើយត្រូវបានរាយការណ៍ថាបានចូលរួមក្នុងកិច្ចពិភាក្សាកិច្ចសន្យាក្នុងរយៈពេលមួយខែមកហើយជាមួយនឹងកីឡាករដែលគ្មានតម្លៃខ្លួនរូបនេះ៕
របាយការណ៍បន្ថែមថានាយកប្រតិបត្តិ DC លោក Jason Levien បានសន្ទនាជាច្រើនជាមួយភ្នាក់ងាររបស់ Pogba ហើយបានជួបកីឡាករវ័យ ៣២ឆ្នាំយ៉ាងហោចណាស់ម្តង។ ក្លឹបអាមេរិច និងតំណាងរបស់ Pogba ក៏បានផ្លាស់ប្តូរសំណើរកិច្ចសន្យាផងដែរ៕