យោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹប Barcelona បានរៀបចំក្នុងការជ្រើសរើសខ្សែការពារថ្មីដែលជាគោលដៅសំខាន់នៅក្នុងរដូវក្តៅនេះ ជាមួយនឹងខ្សែការពារ Jonathan Tah របស់ក្លឹប Bayer Leverkusen គឺជាគោលដៅចម្បងរបស់ពួកគេ។
លើសពីនេះទៀតពួកគេអាចនឹងចុះហត្ថលេខាយកកីឡាករ Tah ដោយមិនចំណាយប្រាក់ ដោយសារតែកុងត្រារបស់គាត់ជាមួយនឹងក្លឹប Leverkusen នឹងផុតកំណត់នៅរយៈពេល ២ខែខាងមុខទៀត៕