មិនធម្មតា! មានក្លឹបចំនួន ៦កំពុងប្រជែងគ្នាចង់បានកីឡាករ Jesse Derry

0

យោងតាមការចេញផ្សាយរបស់ The Scottish Sun បានអោយដឹងថាក្លឹបយក្សស្កុតឡេន Celtic និង Rangers ត្រូវបានរាយការណ៍ថាកំពុងស្វែងរកការចុះហត្ថលេខាយកកីឡាករវ័យក្មេងរបស់ Crystal Palace គឺកីឡាករ Jesse Derry។

កីឡាករ Derry ដែលឪពុករបស់គាត គឺលោក Shaun ធ្លាប់បានលេងក្នុងតំណែងខ្សែបម្រើអោយក្រុម Crystal Palace ត្រូវបានគេជឿថាបានបដិសេធកិច្ចសន្យាអាជីពជាមួយក្លឹបនៅទីក្រុងឡុងដ៍។ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ក្លឹបកំពុងតម្រង់ជួរដើម្បីទាញយកអត្ថប្រយោជន៍ពីស្ថានភាពមួយនេះ។

ជាងនេះទៅទៀត ក្លឹបយក្សដូចជា Bayern Munich, Paris Saint-Germain, Juventus, និង Atletico Madrid សុទ្ធតែកំពុងតាមដានអនាគតរបស់យុវជនរូបនេះយ៉ាងដិតដល់៕