ក្លឹបពីរនៅក្រខណ្ឌកំពូលរបស់អង់គ្លេសចាប់អារម្មណ៍លើកីឡាករ Chris Rigg

0

យោងតាមការចេញផ្សាយរបស់ Alan Nixon បានអោយដឹងថាក្លឹប Everton គឺជាក្លឹបចុងក្រោយគេដែលបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Chris Rigg របស់ក្លឹប Sunderland នៅរដូវក្តៅនេះ។

ក្លឹប Tottenham ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរសម្រាប់កីឡាករវ័យ ១៧ឆ្នាំដែលបានបង្ហាញខ្លួនជាតារាឆ្នើមបង្ហាញខ្លួនក្នុងឈុតធំនៅកីឡដ្ឋាន Stadium of Light ។

រដូវកាលនេះ កីឡាករវ័យជំទង់រូបនេះបានលេងចំនួន ៣៥ដងក្នុងក្របខ័ណ្ឌ Championship ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ជាមួយនឹងក្រុម Sunderland ឈរនៅលេខរៀងទី៤ ក្នុងតារាង និងត្រូវប្រកួតក្នុងវគ្គ Play-off ដើម្បីទទួលបានឱកាសឡើងមកកាន់ Premier League វិញ៕