មានអ្នកណែនាំឲ្យនាំ Zlatan មកកាន់ Arsenal

0

អតីតខ្សែបម្រើក្រុម Arsenal និងស៊ុយអែត Anders Limpar បានជំរុញឱ្យក្រុមកាំភ្លើងធំចុះហត្ថលេខាលើយកលោក Zlatan Ibrahimovic ដើម្បីមកជំនួសកន្លែងរបស់លោក Edu Gaspar ក្នុងតួនាទីជានាយកកីឡា ដោយគាត់បានធ្វើការកោតសរសើរអំពីចរិត និងចិត្តគំនិតរបស់អតីតកីឡាករសញ្ជាតិស៊ុយអែតរូបនេះ។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ លោក Edu បានប្រកាសពីការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងការលាលែងពីតួនាទីរបស់គាត់ជានាយកកីឡារបស់ក្លឹប Arsenal ដោយបុរសសញ្ជាតិសញ្ជាតិអេស្ប៉ាញរូបនេះបានផ្លាស់ប្តូរទៅធ្វើការជាមួយម្ចាស់ក្លឹប Nottingham Forest លោក Evangelos Marinakis វិញ។ លោក Edu បាននិយាយនៅពេលនោះថា «ឥឡូវនេះវាដល់ពេលដែលត្រូវបន្តការប្រជែងថ្មី។ Arsenal នឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច។ ខ្ញុំសូមជូនពរក្លឹប និងអ្នកគាំទ្រឱ្យជួបតែរឿងល្អ និងអ្វីៗដែលល្អបំផុត»។

ជាមួយនឹងតួនាទីដែលនៅទំនេរនៅកីឡដ្ឋាន Emirates អតីតខ្សែបម្រើក្រុម Arsenal លោក Limpar សង្ឃឹមក្លឹបយក្សនៅ Premier League ធានាបានការចុះហត្ថលេខាយកលោក Ibrahimovic មកធ្វើជានាយកកីឡាបន្ទាប់របស់ពួកគេ។ បុរសវ័យ ៤៣ឆ្នាំដែលបច្ចុប្បន្នកំពុងមើលការខុសត្រូវលើតួនាទីនាយកប្រត្តិបត្តនៅក្នុងក្លឹបនាប្រទេសអ៊ីតាលី។

ថ្លែងទៅកាន់ SveaCasino.se លោក Limpar ជឿជាក់ថា ការនាំយកអតីតខ្សែប្រយុទ្ធស៊ុយអែត នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ក្រុមកាំភ្លើងធំ។

«នៅពេលនិយាយអំពី Zlatan Ibrahimovic គាត់គឺជាព្រះ។ ខ្ញុំចង់ឃើញគាត់ជំនួស Edu នៅ Arsenal វានឹងធ្វើអោយសុបិន្តក្លាយជាការពិត។ ដំបូងបង្អស់ គាត់ពិតជាស័ក្តិសមជាអ្នកឈ្នះ។ គាត់នឹងមិនឈប់ទាល់តែគាត់ឈ្នះ។ ខ្ញុំនឹងក្លាយជាមនុស្សដំបូងដែលគាំទ្រគាត់ដែលធ្វើការនៅពីក្រោយឆាកនៅ Arsenal គាត់អាចនាំពួកគេទៅកម្រិតបន្ទាប់»។

បច្ចុប្បន្នជាក្រុមលេខ២ក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស ក្រុមរបស់លោក Arteta នឹងត្រូវជួបប្រកួតជាមួយក្រុម Fulham នៅថ្ងៃទី១ ខែមេសា មុនពេលជួបក្រុម Everton នៅថ្ងៃទី៥ ខែមេសា។ បន្ទាប់មកពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមការពារតំណែងជើងឯក Real Madrid ក្នុងជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅថ្ងៃទី៨ ខែមេសា៕