Home ព័ត៌មានកីឡា ក្លឹបធំពីរកំពុងប្រជែងគ្នាចង់បានខ្សែការពាររបស់ Bournemouth

ក្លឹបធំពីរកំពុងប្រជែងគ្នាចង់បានខ្សែការពាររបស់ Bournemouth

0

ក្លឹប Real Madrid កំពុងសម្លឹងមើលការដាក់សំណើរមានតម្លៃ ៤៦លានផោន សម្រាប់ខ្សែការពារវ័យជំទង់ Dean Huijsen របស់ក្លឹប Bournemouth ដែលក្លឹប Chelsea ក៏បង្ហាញចំណាប់អារម្មណ៍លើដូចគ្នា។

នេះបើយោងតាមការចេញផ្សាយរបស់ Cadena SER បានអោយដឹងថាក្លឹប Madrid ចាប់អារម្មណ៍លើខ្សែការពារដែលបានបង្ហាញខ្លួនជាលើកដំបូងអោយជម្រើសជាតិអេស្ប៉ាញកាលពីសប្តាហ៍មុន ហើយក៏បង្ហាញទម្រង់លេងយ៉ាងល្អរបស់គាត់សម្រាប់ក្រុម Bournemouth នៅក្របខណ្ឌ Premier League។

ក្រុមតោខៀវក៏កំពុងតាមដានគាត់ផងដែរ – ប៉ុន្តែថាតើក្លឹប Bournemouth មានឆន្ទៈលក់ក្នុងតម្លៃក្រោម ៥៥លានផោន ដែលមាននៅក្នុងកុងត្រារបស់គាត់ ឫយ៉ាងណា៕

Previous articleកីឡាករ Branthwaite កំពុងពិចារណាចាកចេញពី Everton
Next articleវិមានក្រឹមឡាំង៖ មានការងារជាច្រើននៅពេលខាងមុខ សម្រាប់រុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការដោះស្រាយវិបត្តិអ៊ុយក្រែន