តារាឆ្នើមរបស់ក្លឹប Everton កីឡាករ Jarrad Branthwaite ត្រូវបានរាយការណ៍ថាកំពុងពិចារណាចាកចេញពី Everton ខណៈដែលក្លឹប Liverpool និង Manchester City បន្តតាមដានខ្សែការពាររូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Branthwaite កំពុងពិចារណាចាកចេញពី Everton នៅរដូវក្តៅនេះ ខណៈដែលគាត់ចង់បង្ហាញខ្លួនជាថ្មីនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ បន្ទាប់ពីខកខានក្នុងការបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ។
កីឡាករ Branthwaite បច្ចុប្បន្នគឺជាផ្នែកមួយនៃក្រុម U21s របស់អង់គ្លេស ដែលដឹកនាំដោយលោក Lee Carsley ប៉ុន្តែខ្សែការពារ Everton ចង់បង្ហាញខ្លួននៅក្នុងក្រុមឈុតធំរបស់ជម្រើសជាតិអង់គ្លេសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕