កីឡាករ Marcus Rashford បានចូលរួមជាមួយ Aston Villa ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Manchester United ក្នុងទីផ្សារដោះដូរកីឡាករខែមករា ហើយបានបង្ហាញអំពីទម្រង់លេងយ៉ាងល្អរបស់គាត់ត្រលប់មកវិញ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Aston Villa គ្រោងនឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធជាអចិន្ត្រៃយ៍នៅក្នុងរដូវក្តៅនេះ ហើយក្លឹបបិសាចក្រហមទំនងជាទាមទារតម្លៃខ្លួនកីឡាកររូបនេះប្រមាណ ៦០លានផោន៕