កីឡាករ Jadon Sancho ដែលបានផ្ទេរទៅកាន់ Stamford Bridge ពី Old Trafford ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាលកាលពីរដូវក្តៅមុន ហើយនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងនេះ ក្លឹប Chelsea ក៏មានកាតព្វកិច្ចទិញ Sancho ជាអចិន្ត្រៃយ៍ក្នុងតម្លៃផ្ទេរ ២៥លានផោន។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុមតោខៀវបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើកីឡាករ Sancho ជាអចិន្ត្រៃយ៍ ហើយនៅក្នុងកិច្ចសន្យានោះខាងក្លឹបតោខៀវនៅតែត្រូវបង់ប្រាក់ ៥លានផោនទៅកាន់ក្លឹបបិសាចក្រហមដដែល៕