កីឡាករសញ្ជាតិអៀរឡង់ចង់ចាកចេញពី Anfield ដើម្បីស្វែងរកតំណែងជាអ្នកចាំទីដៃទី១។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bournemouth បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរ ខណៈដែលអ្នកចាត់ការ Andoni Iraola បានដាក់ការផ្ទេរអ្នកចាំទីថ្មីជាអាទិភាពរបស់ក្លឹប ហើយត្រូវបានគេជឿថាបានធ្វើឱ្យអ្នកចាំទី Kelleher ក្លាយជាគោលដៅកំពូលរបស់គាត់។
លោក Iraola ជឿជាក់ថាកីឡាករវ័យ ២៦ឆ្នាំរូបនេះ នឹងអាចជួយពង្រឹងក្រុមបន្ថែមទៀត។ ក្លឹប Bournemouth បានខ្ចីអ្នកចាំទី Kepa Arrizabalaga ពីក្លឹប Chelsea និងមានអ្នកចាំទី Mark Travers ក្នុងការតំណែងអ្នកចាំទីនៅរដូវកាលនេះ។ ក្លឹប Chelsea, Tottenham និង Newcastle ក៏មានពាក្យចចាមអារ៉ាមដែលថាបានចាប់អារម្មណ៍ទៅលើអ្នកចាំទី Kelleher ប៉ុន្តែមិនទាន់បានធ្វើការប្តេជ្ញាចិត្តណាមួយក្នុងការដាក់សំណើរផ្ទេរយកកីឡាករសញ្ជាតិអៀរឡង់រូបនេះនៅឡើយទេ។
កីឡាករ Kelleher បានបង្ហាញខ្លួនចំនួន ១៧ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ អ្នកចាំទីដៃទី១ របស់ជម្រើសជាតិអៀរឡង់បានជំនួសតំណែង Alisson ខណៈពេលដែលកីឡាករប្រេស៊ីលរូបនេះមានបញ្ហារបួសសរសៃពួរ ប៉ុន្តែទើបតែបានបង្ហាញខ្លួនតែនៅក្នុងពានរង្វាន់លំដាប់ទី២របស់ប្រទេសអង់គ្លេសនោះទេតាំងពីខែធ្នួរមក។ ការចាញ់ ២-១ របស់ក្លឹប Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ទំនងជាការបង្ហាញខ្លួនចុងក្រោយរបស់អ្នកចាំទី Kelleher សម្រាប់ក្លឹប។
អ្នកចាំទី Kelleher នឹងបង្ហាញខ្លួនសម្រាប់ប្រទេសរបស់គាត់ក្នុងវគ្គ Play-off នៃ UEFA Nations League នៅប៉ុន្មានថ្ងៃខាងមុខ។ អៀរឡង់ត្រូវប្រឈមមុខជាមួយប៊ុលហ្គារីក្នុងការប្រកួតជើងពីរ ដើម្បីសម្រេចថាអ្នកណានឹងលេងក្នុងកម្រិត B នៃការប្រកួតនៅឆ្នាំ ២០២៦/២៧៕