ប្រទះឃើញ Pogba នៅទឹកដីអាមេរិក

0

កីឡាករ Pogba ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការផ្លាស់ប្តូរទៅកាន់ MLS ដោយគ្មានតម្លៃខ្លួន ហើយបើទោះបីជាគាត់ក៏អាចផ្ទេរទៅកាន់ Saudi Pro League ផងដែរ។

ចំពេលមានការរំពឹងទុកអំពីអនាគតរបស់គាត់ កីឡាករសញ្ជាតិបារាំងត្រូវបានគេប្រទះឃើញបង្ហាញខ្លួនក្នុងការប្រកួត MLS របស់ LAFC ទល់នឹង Austin នៅថ្ងៃសៅរ៍។

កីឡាករ Pogba បានជួបជាមួយអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង Olivier Giroud ដែលខកខានការប្រកួតដោយសាររបួសជើង៕