យោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Chelsea កំពុងផ្តល់អាទិភាពលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី និងខ្សែបម្រើស្លាបក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងតំបន់វាយប្រហាររបស់ខ្លួនមុនរដូវកាល ២០២៥-២៦។
ក្រុមតោខៀវក៏នឹងលក់កីឡាករពី ៧ ទៅ ៨នាក់ រួមទាំងតារាឆ្នើមដូចជា Axel Disasi និង Kepa Arrizabalaga ផងដែរ៕