Home ព័ត៌មានកីឡា ក្លឹបបិសាចក្រហម ត្រៀមលក់កីឡាករចំនួន ១០នាក់

ក្លឹបបិសាចក្រហម ត្រៀមលក់កីឡាករចំនួន ១០នាក់

0

អ្នកចាត់ការក្លឹប Manchester United លោក Ruben Amorim ត្រូវបានរាយការណ៍ថាកំពុងរៀបចំធ្វើការផ្លាស់ប្តូរយ៉ាងធំមួយនៅក្នុងក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ ជាមួយនឹងកីឡាករចំនួនដប់នាក់ដែលអាចនឹងចាកចេញ។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ចង់កែប្រែក្រុមឡើងវិញ បន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ ដោយបានចូលមកកាន់តំណែងជំនួសលោក Erik ten Hag បន្ទាប់ពីគាត់ចាកចេញពីក្លឹប Sporting Lisbon។

ក្នុងនោះពាក្យចចាមអរ៉ាមក៏បានបញ្ជាក់ថាក្លឹបអាចនឹងលក់កីឡាករដែលមានដូចជា៖ Marcus Rashford, Rasmus Hojlund, Antony, Casemiro, Jadon Sancho, Mason Mount, Christian Eriksen, Victor Lindelof, Jonny Evans និង Tom Heaton៕

Previous articleលោកជំទាវ ចម និម្មល គូសបញ្ជាក់ថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាមួយឡើយ តែជាកិច្ចការ និងជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា
Next article១០ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង២ម៉ឺន ទូទាំងប្រទេស