Home ព័ត៌មានកីឡា មានក្លឹបធំៗជាច្រើន ចាប់អារម្មណ៍ចង់បានកីឡាករ Tyler Dibling

មានក្លឹបធំៗជាច្រើន ចាប់អារម្មណ៍ចង់បានកីឡាករ Tyler Dibling

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Manchester United ស្ថិត​ក្នុង​ចំណោម​ក្លឹប​ជាច្រើនដែលកំពុង​សម្លឹង​មើល​ការ​ផ្ទេរយកកីឡាករ Tyler Dibling របស់ Southampton ក្នុងតម្លៃ​ប្រមាណ ៤០លានអឺរ៉ូ។ កីឡាករ Dibling បានទទួលការចាប់អារម្មណពីក្លឹប Saints នៅរដូវកាលនេះ ហើយរបាយការណ៍បានបង្ហាញថា Dibling មិនសប្បាយចិត្តនឹងជីវិតនៅ Southampton ហើយចង់ចាកចេញពីរដូវក្តៅនេះ ដោយធ្វើឱ្យក្លឹបធំៗជាច្រើនប្រុងប្រៀបខ្លួន។

ក្លឹប Man Utd ស្ថិត​ក្នុង​ចំណោមក្លឹបដែលចង់បានកីឡាករវ័យ ១៩ឆ្នាំ ខណៈ​ដែលក្លឹប Tottenham, Aston Villa, RB Leipzig, Chelsea, Newcastle និង West Ham ក៏បានចាប់អារម្មណ៍ខ្លាំងលើរូបគាត់ដូចគ្នា។ ក្លឹប Southampton ទំនង់ជាអនុញ្ញាតអោយគាត់ចាកចេញពីក្លឹបក្នុងតម្លៃប្រមាណ ៤០លានអឺរ៉ូ៕

Previous articleអនាគតរបស់ Salah និង van Dijk រំពឹងលើ adidas
Next articleសម្តេចបវ​រធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បើកឱកាសឱ្យបង្កើតសមទ្ធិផលថ្មីៗ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ