ចំពេលមានទំនាក់ទំនងផ្ទេរកីឡាករ Neymar ទៅកាន់ក្លឹប Barcelona នោះ ខាងសារព័ត៌មាន SPORT បានអោយដឹងថានាយកកីឡារបស់ក្លឹប Barcelona លោក Deco បានច្រានចោលនូវឱកាសក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រលប់មកកាន់ទឹកដី Camp Nou ក្នុងរដូវក្តៅខាងមុខ។
ហេតុផលដែលលើកឡើងដោយបុរសសញ្ជាតិព័រទុយហ្គាល់ ត្រូវបានរាយការណ៍ថាដោយសារតែទម្រង់លេងធ្លាក់ចុះរបស់ Neymar ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្លឹបក៏មិនចង់បានកីឡាករវ័យ ៣៣ឆ្នាំមកកាន់ក្រុមរបស់ខ្លួនដែរ ពីព្រោះពួកគេមានអារម្មណ៍ថាឥទ្ធិពលរបស់គាត់អាចបង្ហាញពីភាពអវិជ្ជមានសម្រាប់តារាឆ្នើមជាច្រើនក្នុងក្រុម៕