យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ruben Amorim បាននិយាយថា៖
«មនុស្សកំពុងសម្លឹងមើល Europa League ជាការប្រកួតប្រជែងតែមួយគត់ដែលយើងអាចឈ្នះ ដើម្បីអាចមានឱកាសលេងនៅ UCL។ ប៉ុន្តែដើម្បីប្រាប់អ្នកតាមពិត ខ្ញុំគិតថាយើងមានរឿងធំជាងដែលត្រូវគិត។ ខ្ញុំដឹងថាវាចម្លែកក្នុងការនិយាយបែបនោះ ប៉ុន្តែវាជាអ្វីមួយដែលយើងកំពុងព្យាយាមបង្កើតនៅទីនេះ វានឹងមានសារៈសំខាន់ជាងការឈ្នះពានមួយក្នុងពេលនេះ»៕