យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Everton ត្រៀមចរចារកុងត្រាថ្មីជាមួយខ្សែការពារ Jarrad Branthwaite ខណៈដែលពួកគេមានបំណងចង់ធានាអនាគតដ៏យូរអង្វែងរបស់គាត់នៅក្លឹប។
កីឡាករ Branthwaite វ័យ ២២ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗ ដោយក្នុងនោះរួមមានក្លឹប Real Madrid និង Manchester United ដែលបានរាយការណ៍ថាកំពុងតាមដានស្ថានភាពរបស់គាត់។
ក្លឹប Everton នៅតែប្តេជ្ញារក្សាគាត់នៅ Goodison Park ហើយចង់ឈានដល់កិច្ចព្រមព្រៀងដែលនឹងរារាំងដល់ក្លឹបផ្សេងដែលចាប់អារម្មណ៍លើខ្សែការពាររូបនេះ៕