ខ្សែបម្រើស្លាប Kingsley Coman ​ចាប់អារម្មណ៍ក្លឹបពីរនៅក្របខ័ណ្ឌ Premier League

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Liverpool និង Newcastle United បានក្លាយជាគោលដៅសម្រាប់ខ្សែបម្រើស្លាប Kingsley Coman របស់ក្លឹប Bayern Munich ដែលចង់ផ្ទេរចេញនៅរដូវក្តៅនេះ។

កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានរាយការណ៍ថាបានបើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងការចាប់អារម្មណ៍នៅមុនទីផ្សារដោះដូរកីឡាករ។ Bayern Munich សុខចិត្តចែកផ្លូវជាមួយ Coman ក្នុងតម្លៃខ្លួន ៤៥លានអឺរ៉ូ៕