កីឡាករ Julian Alvarez រំលឹកដល់សម្តីចុងក្រោយរបស់លោក Guardiola

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Julian Alvarez បានរំលឹកដល់ការនិយាយគ្នាចុងក្រោយជាមួយលោក Pep Guardiola មុនពេលចាកចេញពីក្លឹប Manchester City ថា៖

«ខ្ញុំនឹងមិនដែលភ្លេចការសន្ទនាចុងក្រោយរបស់ខ្ញុំជាមួយ Pep Guardiola មុនពេលចាកចេញ…។ គាត់បានប្រាប់ខ្ញុំថា: អរគុណខ្លាំងណាស់សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឱ្យយើងក្នុងរយៈពេលពីរឆ្នាំនេះ។ វាជាការឈ្នះពានជាច្រើន។ អ្នក​មិន​ដែល​បង្ក​បញ្ហា​ណា​មួយ មិន​ដែល​នាំ​បញ្ហា​មក​ក្លឹប​ឡើយ។ គ្មានអ្វីទេ។ អ្នកតែងតែផ្តល់អ្វីដែលល្អបំផុតរបស់អ្នក»៕