Home ព័ត៌មានកីឡា ក្លឹបមេឃខៀវកំណត់គោលដៅអ្នកជំនួសតំណែងរបស់ Kyle Walker

ក្លឹបមេឃខៀវកំណត់គោលដៅអ្នកជំនួសតំណែងរបស់ Kyle Walker

0

យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្នុងការស្វែងរកអ្នកជំនួសកន្លែង Kyle Walker ដែលផ្ទេរទៅកាន់ក្លឹប AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ខាងក្លឹប Manchester City ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលការផ្ទេរយកខ្សែការពារ Tino Livramento របស់ក្លឹប Newcastle United។

ក្លឹបសារិកាព្រៃ Newcastle នឹងព្យាយាមរក្សារូបគាត់ ដែលចាត់ទុកថាជាទ្រព្យដ៏សំខាន់បំផុតរបស់ក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអាចនឹងត្រូវបានបញ្ចុះបញ្ចូលឱ្យធ្វើការផ្លាស់ប្តូរទៅកាន់ក្រុមជើងឯកអង់គ្លេស៕

Previous articleអនាគតរបស់ Alexander-Arnold ជាមួយហងក្រហមនៅតែបន្តស្រពិចស្រពិល
Next articleអគ្គស្នងការដ្ឋាននគរបាលជាតិ រំលឹកឱ្យក្រុមហ៊ុន ឬសហគ្រាសប្រុងប្រយ័ត្ន ក្នុងការរើសភ្នាក់ងារសន្ដិសុខឯកជន និងហាមដាច់ខាតយកជនបរទេសមកធ្វើជាភ្នាក់ងារសន្ដិសុខឯកជន