ហេតុផលនេះ​! អាចធ្វើឲ្យក្លឹប RB Leipzig លក់ Sesko

0

ក្លឹប RB Leipzig អាចត្រូវបានបង្ខំឱ្យលក់ Benjamin Sesko ប្រសិនបើពួកគេបរាជ័យក្នុងការទទួលបានកៅអីលេងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាល ២០២៥-២៦។

ក្លឹប​បានធ្លាក់មកនៅលេខរៀងទី៦ ក្នុង​តារាង​លីគ​អាឡឺម៉ង់ ​បន្ទាប់​ពី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ទល់​នឹង Heidenheim កាល​ពី​ចុង​សប្តាហ៍​មុន។

នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាប្រសិនបើពួកគេបន្តនៅក្រៅតំបន់កំពូលតារាងទាំង ៤ ពួកគេនឹងត្រូវចែកផ្លូវជាមួយតារាល្បីៗរួមទាំង Sesko ផងដែរ ខណៈដែលពួកគេសម្លឹងប្រមូលប្រាក់ដើម្បីផ្គត់ផ្គង់ការខ្វះខាត៕