យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Newcastle United និង Manchester United ត្រូវបានរាយការណ៍ថាកំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែប្រយុទ្ធ Atalanta កីឡាករ Ademola Lookman។
កីឡាករសញ្ជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍ «យ៉ាងខ្លាំង» ពីក្លឹប Newcastle ដោយថ្មីៗនេះបុគ្គលិកតាមដានកីឡាកររបស់ក្លឹបបានទៅមើលការប្រកួតរបស់គាត់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Manchester United ក៏ស្ថិតក្នុងការប្រណាំងផងដែរ ដោយបង្កើតការប្រកួតប្រជែងដ៏មានសក្តានុពលសម្រាប់ការចុះហត្ថលេខារបស់គាត់៕