លោក Barry Ferguson កំពុងប្រជែងគ្នាដើម្បីចូលកាន់តំណែងជាអ្នកគ្រប់គ្រងរបស់ក្លឹប Rangers

0

យោងតាមការចេញផ្សាយរបស់ Daily Record បានអោយដឹងថាលោក Barry Ferguson ត្រូវបានរាយការណ៍ថាកំពុងប្រជែងគ្នាដើម្បីចូលកាន់តំណែងជាអ្នកគ្រប់គ្រងរបស់ក្លឹប Rangers ក្នុងរយៈពេលខ្លី។

អតីតប្រធានក្រុមរូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់តួនាទីជាអ្នកចាត់ការក្លឹប Ranger រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្លឹបស្វែងរកដំណោះស្រាយ បន្ទាប់ពីលោក Philippe Clement ត្រូវបានបណ្តេញចេញពីការងារកាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីការខកចិត្តក្នុងលទ្ធផល ២-០ ក្នុងផ្ទះខ្លួនឯងក្រោមស្នាដៃក្រុម St Mirren ។

ការចាញ់នេះបានពង្រីកគម្លាតរវាងក្រុម Rangers និងក្រុមកំពូលតារាង Celtic ដល់ទៅ ១៣ពិន្ទុ៕