ក្លឹប Arsenal មានសង្ឃឹមខ្ពស់ក្នុងការផ្ទេរយកខ្សែប្រយុទ្ធរបស់ Juventus

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹថាការតាមប្រមាញ់របស់ Arsenal ចំពោះកីឡាករ Dusan Vlahovic ទទួលបានការជម្រុញយ៉ាងខ្លាំងក្រោយក្លឹប Juventus បានបញ្ជាក់អំពីបំណងនៃការចង់លក់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីក្នុងតម្លៃត្រឹមតែ ៤០លានអឺរ៉ូនៅរដូវក្តៅនេះ។

ក្លឹបភាគខាងជើងទីក្រុងឡុងដ៍បានកោតសរសើរ Vlahovic ជាយូរមកហើយ ហើយកំពុងពិចារណាគាត់ក្នុងចំណោមគោលដៅតំបន់ប្រយុទ្ធជាច្រើន រួមទាំង Alexander Isak របស់ Newcastle និង Viktor Gyokeres របស់ Sporting Lisbon ។

ក្លឹប Juventus ហាក់ចង់រៀបចំក្រុមឡើងវិញជាមួយកីឡាករ Randal Kolo Muani ដែលក្លឹបទើបខ្ចីជើងមកពីក្រុម PSG ដោយវាបានបង្ហាញពីភាគរយដែលកីឡាករ Vlahovic នឹងចាកចេញ៕