ក្លឹប Newcastle បង្ហាញចេតនាចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Brentford

0

យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle United ត្រូវបានរាយការណ៍ថាមានឆន្ទៈក្នុងការផ្តល់អោយនៅតម្លៃ ៥០លានផោនសម្រាប់ខ្សែប្រយុទ្ធ Bryan Mbeumo របស់ក្លឹប Brentford។

កីឡាករសញ្ជាតិកាមេរូនបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនរួមទាំងក្លឹប Liverpool បន្ទាប់ពីរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ដែលគាត់បានស៊ុតបញ្ចូលទី ១៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដងក្នុងក្របខណ្ឌ Premier League ។

ខណៈពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅឆ្នាំ២០២៦ ក្លឹប Brentford ប្រហែលជាសម្លឹងរកមើលការប្រមូលប្រាក់ពីការលក់គាត់ ប្រសើរជាងបាត់បង់គាត់ដោយគ្មានតម្លៃខ្លួនពេលដែលផុតកុងត្រា៕