លោក Deschamps និយាយពីការបន្តវេនអ្នកដឹកនាំក្រុមជម្រើសជាតិបារាំង

0

អ្នកចាត់ការទូទៅជម្រើសជាតិបារាំងលោក Didier Deschamps បានទទួលស្គាល់ថា Zinedine Zidane គឺជាបេក្ខភាពដ៏សំខាន់ក្នុងការចូលដឹកនាំក្រុមជម្រើសជាតិនៅពេលគាត់ចុះចេញពីដំណែង។ និយាយទៅកាន់ L’Équipe លោក Deschamps បានសំដៅទៅលើអតីតគ្រូបង្វឹក Real Madrid ថាជាជម្រើស «ស័ក្តិសម» សម្រាប់តួនាទីនេះ។

លោក Deschamps បានប្រាប់ L’Equipe ថា៖ «Zizou (Zidane) គឺជាបេក្ខភាពដ៏ល្អម្នាក់ ស័ក្តិសម និងជាការរំពឹងទុក។ ប៉ុន្តែម្តងទៀតខ្ញុំមិនដឹងថាតើគាត់នឹងចង់ធ្វើការងារនេះ ឫទេ»។

លោក Deschamps ដែលបានដឹកនាំប្រទេសបារាំងតាំងពីឆ្នាំ២០១២ បានបញ្ជាក់កាលពីខែមុនថាគាត់នឹងចាកចេញពីតំណែងរបស់គាត់បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ ក្រោមការដឹកនាំរបស់គាត់ បារាំងបានឈ្នះ World Cup ២០១៨ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០២២៕