កីឡាករ Vinicius Jr បញ្ជាក់ពីអនាគតជាមួយក្លឹប Real Madrid

0

កីឡាករ Vinicius Jr. បាននិយាយអំពីអនាគតរបស់គាត់នៅ Real Madrid ដោយច្រានចោលពាក្យចចាមអារ៉ាមដែលភ្ជាប់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅ Paris Saint-Germain ឬ Saudi Arabia ។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​លើ​កិច្ច​សន្យា​ថ្មី​កំពុង​តែ​បន្ត ហើយ​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​របស់​គាត់​ក្នុង​ការ​បន្ត​នៅ​ជាមួយ​ក្លឹបយក្សនៅប្រទេសអេស្ប៉ាញ។

គាត់បានប្រាប់ TNT Sports Brazil ថា៖ «យើងកំពុងនិយាយអំពីកិច្ចសន្យាថ្មី។ បំណងប្រាថ្នារបស់ខ្ញុំគឺចង់ស្នាក់នៅទីនេះឱ្យបានយូរ បង្កើតប្រវត្តិសាស្ត្រសម្រាប់ Real Madrid»។

«ខ្ញុំតែងតែចង់នៅឱ្យបានយូរ និងយូរជាងនេះ! ខ្ញុំសង្ឃឹមថានៅថ្ងៃបន្ទាប់ យើងអាចដោះស្រាយអ្វីគ្រប់យ៉ាងដើម្បីអោយនៅបានយូរ»៕