លោក Ruben Amorim បានបង្ហាញថា Marcus Rashford មិនស្ថិតនៅលើទីតាំងជាមួយគ្នាទេ បន្ទាប់ពីខ្សែប្រយុទ្ធ Manchester United ត្រូវបានផ្ទេរទៅកាន់ក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង។
គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ «អ្វីដែលខ្ញុំនិយាយគឺខ្ញុំមិនអាចដាក់ Marcus អោយលេងតាមអ្វីដែលអ្នកចង់បាននោះទេ និងអោយហ្វឹកហាត់ពីរបៀបដែលខ្ញុំឃើញ។ ពេលខ្លះអ្នកមានកីឡាករម្នាក់ដែលល្អសម្រាប់គ្រូបង្វឹកម្នាក់នេះ ហើយកីឡាករដដែលក៏អាចមានភាពខុសគ្នាសម្រាប់គ្រូបង្វឹកផ្សេង។ ខ្ញុំគ្រាន់តែចង់ជូនពរទៅកាន់ Rashford និង Unai Emery ហើយពួកគេអាចទំនាក់ទំនងគ្នា ពីព្រោះគាត់ជាកីឡាករល្អ»៕