Home ព័ត៌មានកីឡា កីឡាករ Lemina បានចូលរួមជាមួយក្លិបរបស់ទួរគី

កីឡាករ Lemina បានចូលរួមជាមួយក្លិបរបស់ទួរគី

0

អតីតប្រធានក្រុម Wolverhampton Wanderers កីឡាករ Mario Lemina បានចូលរួមជាមួយក្លិប Galatasaray របស់ទួរគី Super Lig ជាផ្លូវការហើយ។ គាត់បានចុះហត្ថលេខាទៅលើកុងត្រារយៈពេល ១៨ខែ ដែលរួមបញ្ចូលនៅជម្រើសក្នុងការពន្យាពេល ១ឆ្នាំបន្ថែមទៀត។

យោងតាមប្រភពដដែល កិច្ចព្រមព្រៀងនេះមានតម្លៃក្រោម ៣លានផោន។ ដំបូងឡើយកីឡាករ Lemina បានចូលរួមជាមួយក្លឹប Wolves ក្នុងខែមករា ឆ្នាំ២០២៣ ពីក្លឹបបារាំង Nice ។ កំឡុងពេលគាត់នៅកីឡដ្ឋាន Molineux គាត់បានក្លាយជាតួអង្គសំខាន់ក្នុងក្រុម ដោយបង្ហាញខ្លួនបាន ៧៧ដង ហើយស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី៥ ដង៕

Previous articleសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការ​គ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និង នវានុវត្តន៍លើវិស័យបច្ចេកវិទ្យា​ឌីជីថល
Next articleក្លឹប Brighton ឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបនៅដាណឺម៉ាក