យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Nico González ពីក្លឹប FC Porto។
ខ្សែបម្រើថ្មីសម្រាប់លោក Pep Guardiola ខណៈដែល Man City នឹងចំណាយប្រាក់ដូចគ្នាទៅនឹងលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៦០លានអឺរ៉ូ ដូចដែល Porto ចង់បាន ប៉ុន្តែជាមួយនឹងវិធិក្នុងការទូរទាត់ផ្សេងគ្នាត្រូវបានព្រមព្រៀងនៅថ្ងៃនេះ។
កីឡាករ Nico ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅពិនិត្យសុខភាពក្នុងប្រទេសអង់គ្លេស ហើយការចុះកុងត្រានឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕