កីឡាករ Casadei ទៅចូលរួមជាមួយក្លឹបនៅក្របខណ្ឌ Serie A

0

ក្លឹប Torino បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Cesare Casadei ពីក្លឹប Chelsea ក្នុងតម្លៃប្រមាណ ១៥លានអឺរ៉ូ។

អតីតកីឡាករយុវជនរបស់ក្លឹប Inter Milan កីឡាករ Casadei បានត្រលប់មកកាន់ Serie A វិញហើយ បន្ទាប់ពីជួបការលំបាកក្នុងការប្រកួតប្រជែងយកកន្លែងលេងនៅ Chelsea ហើយខាងក្លឹប Torino បានបញ្ជាក់អំពីការចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាកីឡាករវ័យ ២២ឆ្នាំរូបនេះមានតម្លៃផ្ទេរប្រមាណ ១៥លានអឺរ៉ូ ជាមួយនឹងលក្ខខណ្ឌលក់នាពេលអនាគត ២៥% ទៀតសម្រាប់ក្លឹប Chelsea៕