ក្លឹប Spurs ខ្ចីជើងបានកីឡាករម្នាក់របស់ Lens

0

ក្លឹប Tottenham បានបញ្ជាក់ពីការចុះហត្ថលេខាខ្ចីជើងកីឡាករ Kevin Danso ពី Lens ខណៈពេលដែលក្លឹប Wolves ក៏បានព្យាយាមក្នុងការផ្ទេរយកកីឡាកររូបនេះផងដែរ។

Spurs បានប្រកាសថាកីឡាករវ័យ ២៦ឆ្នាំបានចូលរួមជាមួយក្រុម ពីក្លឹបនៅ Ligue 1 ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយក៏មានកាតព្វកិច្ចក្នុងការទិញផ្តាច់នៅរដូវក្តៅផងដែរ។

ក្លឹប Wolves ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករអន្តរជាតិអូទ្រីសផងដែរ ប៉ុន្តែ Tottenham បានយកឈ្នះក្នុងការចុះហត្ថលេខានេះមុន៕