ក្លឹប Paris Saint-Germain ទើបតែចែកផ្លូវជាមួយនឹង Juan Bernat។
នេះបើយោងតាមការចេញផ្សាយរបស់ Loic Tanzi បានអោយដឹងថាកុងត្រារបស់កីឡាករ Bernat ជាមួយនឹងក្លឹបយកនៅបារាំងត្រូវបានបញ្ចប់ដោយមានការព្រមព្រៀងពីភាគីទាំង២ ហើយវាបានអនុញ្ញាតអោយគាត់ទទួលបានកុងត្រារយៈពេល ៦ខែជាមួយនឹងក្លឹប Villarreal ជាកន្លែងដែលគាត់ទទួលបានការលេងក្នុងលក្ខខណ្ឌខ្ចីជើងតាំងពីខែសីហា ឆ្នាំ២០២៤។ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួន ១២ប្រកួតសម្រាប់ Villarreal នៅ La Liga និង Copa del Rey៕