អ្នកចាត់ការទូទៅរបស់ Tottenham លោក Ange Postecoglou បានទទួលស្គាល់នូវលទ្ធភាពដែលក្លឹបប្រហែលជាមិននាំយកកីឡាករថ្មីណាមួយឡើយ មុនពេលទីផ្សារដោះដូរកីឡាករបិទ។ ថ្លែងនៅមុនការប្រកួត Europa League របស់ពួកគេ លោកបានបង្ហើបថា ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត គ្មានអ្វីជាក់ស្តែងបានលេចចេញមកនោះទេ។
ក្លឹប Spurs ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ ប៉ុន្តែមិនទាន់បញ្ចប់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ តបទៅនឹងសំនួរក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួត លោក Postecoglou បាននិយាយថា «បាទ ក្លឹបកំពុងខិតខំរកជំនួយខ្លះៗសម្រាប់កីឡាករ។ តាមខ្ញុំដឹងថាមិនមានអ្វីកើតឡើងទេ ប៉ុន្តែក្នុងសប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរអ្វីៗក៏អាចកើតឡើងបានដែរ»៕