លោក Carlo Ancelotti បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថាគាត់នឹងចាកចេញពីក្លឹប Real Madrid នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤-២៥ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា៖ «ហាហាហា ខ្ញុំចង់ឲ្យច្បាស់ ខ្ញុំនឹងមិនសម្រេចចិត្តកាលបរិច្ឆេទនៃការចាកចេញរបស់ខ្ញុំពីក្លឹបនេះក្នុងជីវិតរបស់ខ្ញុំទេ។ ខ្ញុំដឹងយ៉ាងច្បាស់ថាវានឹងមកដល់នៅថ្ងៃណាមួយ ប៉ុន្តែខ្ញុំនឹងមិនសម្រេចថាជាថ្ងៃណាទេ។ វាអាចជាថ្ងៃស្អែក ឬក្នុងរយៈពេលមួយឆ្នាំ ឬប្រាំឆ្នាំទៀត។ ខ្ញុំមានគុណសម្បត្តិដែលអោយលោក Florentino អាចនឹងនៅទីនេះសម្រាប់រយៈពេល ៤ឆ្នាំបន្ថែមទៀត ហើយខ្ញុំមានគោលដៅដែលត្រូវសម្រេចជាមួយគាត់។ ពួកយើងអាចនឹងនិយាយលាជាមួយគ្នា»៕