យោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Arsenal កំពុងសម្លឹងមើលការផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លឹប Sporting CP និងតារាឆ្នើមរបស់ក្លឹប Brentford កីឡាករ Bryan Mbeumo បន្ទាប់ពីកីឡាករ Gabriel Jesus បានរងរបួស ACL នៅក្នុងអំឡុងប្រកួតជាមួយក្លឹប Manchester United ក្នុងពានរង្វាន់ FA Cup ។
របាយការណ៍បន្ថែមថាក្រុមកាំភ្លើងធំប្រហែលជាមិនយល់ព្រមក្នុងការចំណាយប្រាក់ ១០០លានអឺរ៉ូ សម្រាប់បង់ផ្តាច់កុងត្រារបស់កីឡាករ Gyokeres ជាពិសេសបន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ផ្ទេរ Declan Rice។
ក្រៅពីខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត លោក Arteta ក៏កោតសរសើរកីឡាករ Mbeumo ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Brentford៕