យោងតាមការចេញផ្សាយរបស់ SportItalia បានអោយដឹងថាក្លឹបនៅអ៊ីតាលី បានកំណត់អត្តសញ្ញាណ Garnacho ថាជាអ្នកជំនួសកន្លែងរបស់កីឡាករ Kvaratskhelia ដែលហាក់ដូចជាខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Paris Saint-Germain បន្ទាប់ពីគ្រូបង្វឹកបានបញ្ជាក់ពីបំណងរបស់ខ្សែបម្រើស្លាបរូបនេះក្នុងការចាកចេញ។
ក្លឹបនៅអ៊ីតាលីបានដាក់សំណើរមានតម្លៃ ៤៥លានអឺរ៉ូសម្រាប់ការផ្ទេរយកកីឡាករ Garnacho ប៉ុន្តែសំណើរនេះត្រូវបានមើលឃើញថាមិនស័ក្តិសមទៅនឹងអ្វីដែលក្លឹបបិសាចក្រហមចង់បាននោះទេ៕