ក្លឹប Bayern Munich បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រជែងយកកីឡាករ Kobbie Mainoo ពីក្លឹប Manchester United ចំពេលមានការពិភាក្សាក្នុងការបន្តកិច្ចសន្យាថ្មី។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayern ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Mainoo ពី United ក្នុងខែនេះ។
អនាគតរបស់ខ្សែបម្រើកណ្តាលនៅ Old Trafford កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈគាត់សង្ឃឹមថាអាចទទួលបានប្រាក់ឈ្នួល ២សែនផោនក្នុងមួយសប្តាហ៍សម្រាប់កុងត្រាថ្មី ហើយនេះជាការកើនយ៉ាងច្រើនសម្រាប់ប្រាក់ឈ្នួលរបស់គាត់ ពីលើអ្វីដែលគាត់ទទួលបាន ២ម៉ឺនផោនក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ន។
ការលក់ Mainoo អាចចាត់ទុកជាការចំណេញសុទ្ធសម្រាប់ក្លឹបបិសាចក្រហម ដោយសារតែគាត់គឺជាយុវជនដែលចេញពីសាលាបាល់ទាត់របស់ក្លឹប ហើយក្នុងនោះក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខគេក្នុងការប្រណាំងប្រជែងនេះ៕