ក្លឹប Borussia Dortmund បានធ្វើការពិភាក្សាលើការចុះហត្ថលេខាកីឡាករ Marcus Rashford ដែលអាចនឹងចាកចេញពីក្លឹប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា។
កីឡាករ Rashford ត្រូវបានដកចេញពីក្រុមដោយលោក Ruben Amorim ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមិនបានលេងឱ្យ Man Utd ក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ។
គាត់បានបញ្ជាក់ថាគាត់ចង់ទទួលយកការប្រកួតប្រជែងថ្មី ហើយបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Dortmund ចាប់អារម្មណ៍លើកិច្ចព្រមព្រៀងខ្ចីជើង៕